ចង់ជោគជ័យតែខ្ចឹលរៀន តើទៅជាយ៉ាងណា?


 តើមានមនុស្សប៉ុន្មាននាក់ដែលបាន​​​​​ជោគជ័យក្នុងការសិក្សា? ហើយតើអ្នកដឹងទេថាមានមនុស្ស ប៉ុន្មាននាក់ដែលមិនបានសិក្សា? ប្រសិនបើអ្នកមានឱកាសក្នុង ការសិក្សា ឬបន្តរការសិក្សា «សូមក្ដាប់ឱជាប់ ប្រឹងឱ្យមាំ ទ្រាំអត់ធ្មត់ សង្កត់ចិត្ត» ទើបទទួលបានផលល្អ។ មានមនុស្សច្រើន ណាស់ដែលបានគិតថាការសិក្សាគ្មានប្រយោជន៍ ទាំងដែលការពិតពាក្យនេះជាតួនៃ កិលេសដុតសុគតិ ហើយបំផុសទុគតិឡើងខ្លាំង និយាយមួយបែបទៀតថា ជាលេសមនុស្សខ្ចិល មនុស្សដែលអាងខ្លួនស្ថិតក្នុងស្ថានភាពល្អ មានលុយឡាន វីឡា សប្បាយនឹងគំនរទ្រព្យសម្បត្តិ។ មនុស្សខ្លះគ្មានអ្វីក្នុងដៃទាល់តែសោះ អ្វីដែលហ៊ឺហា ចាយវាយខ្ជះខ្ជាយ មើលទៅដូចជានាទីជាសេដ្ឋីតែ ក្នុងបាតដៃគ្មានសូម្បីឧត្តមគតិអ្វីបន្តិច ទ្រព្យ(លុយកាក់) អលង្កាលម្អសុទ្ធតែសុំប្រាក់ពីម្តាយឪពុកមកទិញទាំងអស់ ។ នៅពេលដែលធ្លាក់ខ្លួនមានប្រពន្ធ ឬម្តាយឪពុកមានជម្ងឺ ឬមានទុក្ខដោយប្រការណាផ្សេងៗ តើមនុស្សបែបនោះរស់បានដោយវិធីណា? យើងសាកស្រម៉ៃមើលថា មនុស្សដែលមានគំនិត តែងតែបន្ទោសលើខ្លួនឯងដែលភ្លើតភ្លើនហួសសមត្ថភាពខ្លួន ស្តាយពេលវេលាកន្លង ដែលមិនបានបំពេញភារកិច្ចជាមនុស្ស មាន ការប្រមាត ទ្វេសប្រហែសនឹងពេលវេលា ទ្វេសប្រហែសនឹងសេចក្ដីទុក្ខ ប៉ុន្តែ មនុស្សធុននេះ ជាមនុស្សគួសរសើ ព្រោះបានយល់កំហុសរបស់ខ្លួន ហើយកែប្រែជាក្រោយ។ 

តែមនុស្សដែលមានគំនិតខ្សោយ គេមិនគិតបែបនេះទៀត «ព្រហ្មលិខិតហេតុអ្វីបានជាលោកធ្វើដាក់ខ្ញុំបែបនេះ?​» «កុំប្រឆាំងនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត» នឹកឡើងគួឱ្យអស់សំណើចណាស់មែនទេ? អ្នកមានអារម្មណ៍មិនល្អទេមែនទេដែលបានឭពាក្យពោលយ៉ាងនេះ? សូមកុំគិតថាខ្ញុំជាមនុស្សគ្មានជំនឿសាសនាអ្វី តែពេលនេះ ខ្ញុំត្រូវពន្យល់អ្នកឱ្យបានដឹងពីគំនិតរបស់មនុស្សគ្រប់រូបជាមុនសិន​ ត្រឡប់មកវិញ បើយើងចង់ឱ្យគេជួយទាល់តែអ្នកមាន គំនិតជាមុនសិន ឧ. ខ្ញុំសុំទៅដោយសាអ្នក ហើយខ្ញុំចង់ទៅផ្សារ ។ បើអ្នកគ្មានគំនិតថាទៅណាទេនោះ តើអ្នកជួយអ្នក ជូនអ្នកទៅណាបានដូចចិត្តអ្នកទៅ? បើអ្នកគ្មានគំនិតចង់ទៅផ្សារ គ្មានព្រះឯណាជូនអ្នកបានដល់គោលដៅនោះទេ បើអ្នកមានគំនិតច្បាស់លាស់ ហើយប្រាប់ពីគោលបំណងរបស់អ្នកយ៉ាងប្រាកដ តើអ្នកណាមិនអាចជួយអ្នកបាននោះ លើកលែងតែគេមិនចង់ជួយ​។ រឿងគេមិនចង់ជួយនេះមានច្រើនរឿងទៀត​ដែលត្រូវនិយាយតែនឹងជួបគ្នានៅទំព័រក្រោយ។ សរុបមកមនុស្សដែលខ្ញុំហ៊ានថាជាមនុស្សគ្មានគំនិត ជាមនុស្សរស់រំពឹងតែវាសនា បើវាសនាចារឱ្យអ្នកសុំទានគេ ទាំងដែលអ្នកមានដៃជាស្មារឹង​ អ្នកព្រមទេ? បើចាឱ្យអ្នកចូលនិវត្តន៍អាយុ26ឆ្នាំ ហើយយើងខ្លួនឯងមិនទាន់បានបញ្ចេញសមត្ថភាពអស់តើអ្នកសុខចិត្តទេ? ចម្លើយរបស់អ្នកគឺ NO! NO! ចុះមនុស្សដែលរស់រំពឹងវាសនាជាមនុស្សមានគំនិតបែបនេះទេ មុខតែថា   មកពិវាសនាជាអ្នក​
 កំណត់ ហើយត្រូវស្របតាម នឹងសោកស្ដាយអស់មួយជីវិតព្រោះតែវាសនា។

គតិជីវិត 
រក្សាសិទ្ធដោយ ថន ធារៈ

Comments