...ខ្ញុំលេីកតែមកផឹកបន្តិចដេីម្បីសម្រួលអារម្មណ៍ដែលកំពុងតានតឹង ព្រោះតែនាយផេននៅទីនេះដែរ តែខ្ញុំក៏សឹងតែត្រូវព្រួសតែចេញមកវិញ ពេលដែលបានឮពាក្យលោកគ្រូពេទ្យនិយាយ៖
"ខ្ញុំលួចចូលចិត្តអ្នកនាងយូរហេីយ... តាំងពីអ្នកនាងនៅរត់លេងស្រាត ហៀរសំបោរនៅឡេីយ ហិហិ"
ហឿក! 😳
"ខឹកៗៗៗ" នេះមិនមែនជាសំឡេងរបស់ខ្ញុំទេ តែគឺជាសំឡេងមនុស្សប្រុសដែលនៅតុក្បែនេះកំពុងតែទប់សំណេីចនឹងពាក្យអម្បាញ់មិញនេះ។ ចាំមេីលតែចេញទៅវិញទៅ ខ្ញុំនឹងលេងនាយឲ្យចាស់ដៃតែម្តង នាយផេន! ! !
"សុំទោសផង ធ្វេីឲ្យអ្នកនាងឈ្លក់ហេីយ តែវាជាការពិតណា"
".........." ខ្ញុំប្រញាប់ស្រវាយកក្រដាសមកជូតមាត់។
"ខ្ញុំបានរង់ចាំថ្ងៃនេះយូរហេីយ ថ្ងៃដែលខ្ញុំបានសារភាពពាក្យក្នុងចិត្តប្រាប់អ្នកនាង...អ្នកនាងដឹងទេថាហេតុអ្វីខ្ញុំចង់ក្លាយជាគ្រូពេទ្យ? ... អ្នកនាងចាំបានទេថា ថ្ងៃមួយនោះដែលអ្នកនាងកំពុងរត់លេងនៅមុខផ្ទះហេីយស្រាប់តែដួល ចៃដន្យក៏មានឆ្កែមួយក្បាលហក់ទៅខាំគូទរបស់នាង"
"អ្ហាស? ? ? "
"ហាហាហាៗៗៗ" សំឡេងនាយផេនសេីចធ្វេីឲ្យខ្ញុំកាន់តែមួម៉ៅ។
"លោកគ្រូពេទ្យខ្ញុំថា..." ខ្ញុំគិតនឹងបញ្ឈប់ការណាត់ជួបត្រឹមប៉ុណ្ណឹង តែលោកគ្រូពេទ្យក៏និយាយបន្តទាំងមិនដឹងខ្យល់។
"ពេលនោះខ្ញុំឃេីញនាងស្រែកយំដោយក្តីឈឺចាប់ តែខ្ញុំមិនអាចធ្វេីអ្វីបាន ក្រៅពីរត់ទៅដេញឆ្កែនោះចេញ... នោះហេីយជាមូលហេតុដែលធ្វេីឲ្យខ្ញុំចង់ក្លាយជាគ្រូពេទ្យ ខ្ញុំចង់ក្លាយជាមនុស្សដែលអាចមេីលថែនិងព្យាបាលនាងបានគ្រប់ពេលដែលនាងឈឺឬមានរបួស"
ម្ចាស់ថ្លៃ! ! ! 🌚
#slanhseavphov

Comments