រៀនដើរម្នាក់ឯង!


ជីវិតជាដំណើរផ្សងព្រេងមួយ ហើយគ្រប់គ្នាក៏ត្រូវធ្វើដំណើរផ្សេងព្រេងនៅលើវិថីជីវិតរៀងខ្លួន។ យើងអាចនឹងជួបជាមួយអ្នកផ្សេង ប៉ុន្តែវាមិនប្រាកដទេថាពួកគេនឹងត្រូវដើរទៅរកគោលដៅដូចយើងនៅទីបំផុត។ ដូច្នេះនៅក្នុងស្ថានភាពខ្លះពួកយើងត្រូវតែក្លាហាន ហើយឈានដើរទៅមុខម្នាក់ឯង។

ការពិតយើងនឹងមិនដើរម្នាក់ឯងរហូតទេ ដល់មុខបន្ដិច យើងអាចនឹងជួបមនុស្សថ្មី ក្នុងស្ថានភាពជីវិតថ្មី ជាមួយនឹងទីកន្លែងថ្មីៗ ប៉ុន្តែរួចពីនោះប្រហែលជាយើងត្រូវដើរម្នាក់ឯងបន្តទៀត។ ទាំងនេះវាជាការពិត ហើយប្រសិនបើយើងមិនទទួលស្គាល់ថាវាគួរតែមានរឿងបែបនេះនៅក្នុងជីវិតរបស់យើង អ៊ីចឹងយើងនឹងដាក់ការរំពឹងកាន់តែខ្លាំងថានឹងមានអ្នកដែលមកជួយសម្រេចនូវក្ដីស្រមៃរបស់យើង រួចយើងក៏ឈឺចាប់ ប្រសិនបើវាមិនកើតឡើង។

យើងត្រូវជឿថា ការខិតខំប្រឹងប្រែងដ៏ត្រឹមត្រូវ វានឹងសម្រេចបានលទ្ធផលល្អនៅទីបំផុត ប៉ុន្តែយើងមិនអាចបង្ខំបានទេ។ ដល់រដូវផ្ការីក ឈើនឹងចេញផ្កា។ ដល់រដូវស្លឹកឈើជ្រុះ ឈើក៏នឹងជ្រុះស្លឹកមកអស់។ ដល់រដូវភ្លៀង ផែនដីនឹងពេញដោយពណ៌បៃតងស្រស់គ្រប់ទីកន្លែង ហើយដល់រដូវប្រាំងក្ដៅហួតហែង រុក្ខជាតិទាំងឡាយត្រូវតែមានភាពអំណត់អត់ទ្រាំនឹងអាកាសធាតុ...ជីវិតរបស់យើងក៏ដូចគ្នាអ៊ីចឹងដែរ...។

____________________________

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ #ខ្យល់ដង្ហើម  ស្នាដៃនិពន្ធទីបីបន្ទាប់ពីសៀវភៅ #វិញ្ញាសាជីវិត និង #កាដូជីវិត។ សៀវភៅនេះនឹងចេញផ្សាយនៅក្នុងដើមខែមេសាខាមុខ។ អ្នកអាចកក់ទុកបានចាប់ពីថ្ងៃនេះ!

រក្សាសិទ្ធិអត្ថបទ៖ កូនចាបមាស

Comments